អ្នកជំងឺឈាមកកក្នុងខួរក្បាល ព្យាបាលបានដោយជោគជ័យ នៅ មន្ទីរពេទ្យអន្តរជាតិ អរៀនដា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ — ភាពជោគជ័យដ៏ធំមួយរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងការព្យាបាលអ្នកជំងឺដែលមានបញ្ហាឈាមកកក្នុងខួរក្បាលក្រោយការប៉ះទង្គិច អោយជាសះស្បើយ ជាមួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់។ ករណីនេះបង្ហាញពីគុណភាពកំរិតស្តង់ដារអន្តរជាតិ ក្នុងការផ្តល់សេវាវេជ្ជសាស្រ្តរបស់មន្ទីរពេទ្យដែលមានការចូលរួមពីសំណាក់ វេជ្ជបណ្ឌិតឯកទេស ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ព្រមជាមួយការសហការជាមួយក្រុមវេជ្ជបណ្ឌិត ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកព្យាបាលជំងឺកម្រិតធ្ងន់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្មីៗនេះបានវះកាត់យកកំណកឈាមចេញនិងធ្វើការព្យាបាលអ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ដោយជោគជ័យ! ដោយដំបូងអ្នកជំងឺបានមកដល់មន្ទីរពេទ្យជាមួយរោគសញ្ញាដ៏គួរឱ្យព្រួយបារម្ភ គឺបាត់បង់ស្មារតីទាំងស្រុងបូករួម និងការរីកធំរបស់ប្រសី្រភ្នែកម្ខាង។ ក្រោយពេលធ្វើការសង្គ្រោះបន្ទាន់បឋម​ និងធ្វើការថតឆ្លុះដោយម៉ាស៊ីន CT Scan រួច ក្រុមគ្រូពេទ្យឯកទេសបានបញ្ជាក់ថា អ្នកជំងឺមានបញ្ហា ឈាមកកក្នុងខួរក្បាល ដែលបណ្តាលឱ្យកោសិកាខួរក្បាលខូចខាតធ្ងន់ធ្ងរ ប្រសិនបើសិនជាធ្វើការសង្គ្រោះបន្ទាន់យឺតយ៉ាវអ្នកជំងឺប្រាកដជាអាចប្រឈមនឹងការបាត់បងជីវិត។

ក្រោមការចូលរួមសហការរបស់ក្រុមវេជ្ជបណ្ឌិតរួមមាន ផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងក្រុមការងារពាក់ព័ន្ធ នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ការព្យាបាលត្រូវបានអនុវត្ត ដើម្បីធ្វើការវះកាត់យកឈាមកកទាំងនោះចេញ ដើម្បីសង្គ្រោះកោសិកាខួរក្បាលដែលត្រូវបានសង្កត់ដោយកំណកឈាម។

បន្ទាប់ពីទទួលបានការវះកាត់រួចរាល់ និងក្រោមការទទួលមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ អ្នកជំងឺដែលស្ថិតនៅក្នុងបន្ទប់ថែទាំអ្នកជំងឺធ្ងន់ធ្ងរ (ICU) ឃើញថាស្ថានភាពរបស់អ្នកជំងឺបានវិវត្តន៍ទៅប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតទទួលបានការជាសះស្បើយទាំងស្រុង ទាំងនេះអាចសបញ្ជាក់ថា​ នេះជាភាពជោគជ័យដ៏ធំធេងរបស់មន្ទីរពេទ្យអន្តរជាតិ អរៀនដា ក្នុងការជួយសង្គ្រោះអ្នកជំងឺម្នាក់ពីចំណុចស្ទើតែស្មើសូន្យ រហូតដល់មានសង្ឃឹមឡើងវិញ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យអន្តរជាតិ​ អរៀនដា ជាមន្ទីរពេទ្យអន្តរជាតិដ៏ឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលមានទាំងវេជ្ជបណ្ឌិតជំនាញៗគ្រប់ឯកទេសទាំងជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ រួមទាំងបរិក្ខារទំនើបៗជំនាន់ចុងក្រោយគេបង្អស់ក្នុងការជួយសង្គ្រោះអ្នកជំងឺ ដែលមិនចាំធ្វើដំណើរទៅក្រៅប្រទេសដើម្បីទទួលយកសេវាកម្មសុខាភិបាលនោះទេ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិ អរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ