នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល​បាលិស្ទិក​អ៊ីរ៉ង់ ត្រូវបានកម្ទេចខ្ទេចអស់ហើយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីរ៉ង់លែងមានសមត្ថភាពក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬផលិតមីស៊ីលបាលិស្ទិកទៀតហើយ បន្ទាប់ពីមានប្រតិបត្តិការយោធារួមគ្នារវាងអ៊ីស្រាអែល និងអាមេរិក រយៈពេល២០ថ្ងៃកន្លងមក។ នេះបើយោងតាម The Telegraph ចុះផ្សាយកាលពីថ្ងៃ​ទី​១៩​ខែ​មីនា​នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា ទោះបីជា​អតីត​មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃទី២៨កុម្ភៈក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលនៅតែអាចវាយកម្ទេចឧស្សាហកម្មទាំងនោះបានដោយជោគជ័យ។ លោកថា ពេលនេះអ៊ីរ៉ង់ទន់ខ្សោយជាងពេលណាៗទាំងអស់ ហើយអ៊ីស្រាអែលបានក្លាយជាមហាអំណាចក្នុងតំបន់ និងអាចឈានទៅដល់ «មហាអំណាចពិភពលោក» ទៀតផង ដោយលោកសន្យាថានឹងបន្តប្រតិបត្តិការនេះរហូតដល់ចាំបាច់។

អ្វីដែលគួរ​ឲ្យ​ចាប់អារម្មណ៍នោះ គឺលោកណេតាន់យ៉ាហ៊ូ បានថ្លែងជាភាសាអង់គ្លេសទៅកាន់សហគមន៍អន្តរជាតិ ដើម្បីច្រានចោលពាក្យចចាមអារ៉ាមជុំវិញមរណភាពរបស់លោក ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនៅរស់ទេ ហើយអ្នកទាំងអស់គ្នាគឺជាសាក្សីស្រាប់»។ លោកបានពន្យល់ថា យុទ្ធនាការយោធានេះ គឺធ្វើឡើងដើម្បីកម្ចាត់ «ការគំរាមកំហែងដល់អាយុជីវិត» ដែលបង្កឡើងដោយរបបដឹកនាំអ៊ីរ៉ង់ ដែលលោកអះអាងថាបានប្រកាសសង្រ្គាមប្រឆាំងនឹងអាម៉េរិក អ៊ីស្រាអែល និងសូម្បីតែប្រជាជនខ្លួនឯង៕

Israeli Prime Minister Benjamin Netanyahu speaks during a press conference, amid the U.S.-Israel conflict with Iran, in Jerusalem, March 19, 2026. REUTERS/Ronen Zvulun/Pool TPX IMAGES OF THE DAY