ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត» ឬសមរាត្រី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៧ម៉ឺននាក់ ស្កាត់មកពីទីជិតឆ្ងាយ ដើម្បីបានឃើញដោយផ្ទាល់នូវទិដ្ឋភាពដ៏អស្ចារ្យនេះ។

ភ្ញៀវជាតិនិងអន្តរជាតិ ចូលមកទស្សនាថ្ងៃរះ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ចន្លោះពីម៉ោង៥:០០នាទីព្រឹក ដល់ម៉ោង៧:៣០នាទីព្រឹក មានចំនួនសរុប ៧៤,៩៦៤នាក់។
គូសបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ក្នុងមួយឆាកជីវិត យើងទាំងអស់គ្នា មិនគួររំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះ ជាមួយអច្ឆរិយវត្ថុរបស់ពិភពលោកឡើយ៕







