(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានជម្រុញឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ចូលរួមកាត់បន្ថយការចំណាយ លើការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងក្រសួងព័ត៌មាន។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន បានចាត់វិធានការចំនួន៣ ដើម្បីអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី៖
១. ប្រើប្រាស់ថាមពលអគ្គិសនីដោយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ ក្នុងករណីមិនចាំបាច់ ២. កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី នៅទីតាំងដែលមានពន្លឺគ្រប់គ្រាន់ពីខាងក ៣. ត្រួតពិនិត្យចរន្តអគ្គិសនីឡើងវិញមុនចាកចេញពីការិយាល័យ ដើម្បីធានាថាសម្ភារៈបរិក្ខារនានា ដូចជាអំពូលភ្លើង ម៉ាស៊ីនត្រជាក់ ឧបករណ៍អេឡិចត្រូនិចទាំងអស់ដែលពុំមានតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ជាប្រចាំត្រូវបិទ និងផ្តាច់ចរន្តអគ្គិសនី។
ទន្ទឹមគ្នានេះក្រសួង សូមលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ចូលរួមអនុវត្តការសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនីឱ្យអស់ពីលទ្ធភាព៕



