ក្រុមហ៊ុន BMW ប្រមូលរថយន្តជិត ២ សែនគ្រឿងនៅចិន ជុំវិញបញ្ហាឆាបឆេះ

អន្តរជាតិ

អាជ្ញាធរ​គ្រប់គ្រង​ទីផ្សារ​ប្រទេសចិន ​បាន​និយាយ​កាលពីថ្ងៃទី២៤ ខែមីនាថា សាខា​ចិន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាតយក្សអាល្លឺម៉ង់ BMW នឹង​ប្រមូល​រថយន្ត​ជិត ១៨០ ០០០ គ្រឿង​ត្រលប់មកវិញ ដោយសារតែ​បញ្ហា​ខ្សែភ្លើង​ក្នុង​ម៉ាស៊ីនត្រជាក់​ដែល​អាច​បង្ក​ហានិភ័យ​អគ្គីភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាល​រដ្ឋ​សម្រាប់​បទប្បញ្ញត្តិ​ទីផ្សារ (SAMR) បាន​និយាយ​ថា ការប្រមូល​រថយន្ត​ឡើងវិញដែល​មាន​ប្រសិទ្ធភាព​ភ្លាមៗ នឹងត្រូវអនុវត្ត​ចំពោះ​រថយន្ត​ BMW ស៊េរី 5 ចំនួន ១៣៣ ៨៤៩ គ្រឿង​ដែល​ផលិត​ក្នុង​ស្រុក​ ចន្លោះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដល់​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។

មិនតែប៉ុណ្ណោះ ការប្រូមូលរបស់ក្រុមហ៊ុន BMW មកវិញសារនេះ ក៏​រួមបញ្ចូល​ទាំង​រថយន្ត​ស៊េរី 5, ស៊េរី 7 និង M5 ចំនួន ៤៥ ៦៧៨ គ្រឿង​ផងដែរ ដែល​ផលិត​ចន្លោះខែមិថុនា ឆ្នាំ២០២២ ដល់​ខែមេសា ឆ្នាំ២០២៥។

SAMR បាន​និយាយ​ថា ៖”រថយន្ត​ដែល​ស្ថិត​ក្នុង​វិសាលភាព​នៃ​ការប្រមូល​នេះ​មាន​បញ្ហាលើខ្សែភ្លើង​ម៉ាស៊ីនត្រជាក់​កាប៊ីន​ខាងមុខ ហើយក្នុងករណី​ធ្ងន់ធ្ងរ វា​អាច​បង្ក​ឲ្យ​មាន​អគ្គីភ័យឆាបឆេះឡើង”។

ជម្រាបជូនផងដែរថា BMW នឹង​ត្រួតពិនិត្យ និង​ធានា​ប្តូរខ្សែភ្លើង​ម៉ាស៊ីនត្រជាក់​ឡើងវិញ​សម្រាប់​រថយន្ត​ដែល​ត្រូវបាន​ប្រមូល​មក ដោយ​មិន​គិតថ្លៃឡើយ៕​