អនុព័ន្ធយោធាមីយ៉ាន់ម៉ាបេ្តជ្ញាជំរុញចំណងទាក់ទងរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែស៊ីជម្រៅ

សង្គម​ និង​សេដ្ឋកិច្ច

នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំនៅកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថា នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា និងកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ នៅអគ្គបញ្ជាការដ្ឋាន បានស្នើដល់ភាគីមីយ៉ាន់ម៉ាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានា ដែលបម្រើឱ្យផលប្រយោជន៍រួមដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ។ ខណៈនាយឧត្តមសេនីយ៍បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានជាយូរអង្វែងមកហើយ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី នាយការិយាល័យអនុព័ន្ធយោធា បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការរបស់លោក។ លោកឧត្តមសេនីយ៍ត្រីក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា៕