Meta ប្រកាសបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ ចំពេលកំពុងផ្តោតខ្លាំងលើ AI

អន្តរជាតិ

Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook បានប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់បន្ថែមទៀត នៅថ្ងៃទី២៥ ខែមីនា ចំពេលកំពុងមានការផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ឲ្យដឹងទៀតថា Meta កំពុងរៀបចំផែនការបញ្ឈប់បុគ្គលិកយ៉ាងច្រើនដែលអាចប៉ះពាល់ដល់កម្លាំងពលកម្មរបស់ក្រុមហ៊ុន ២០% ឬច្រើនជាងនេះ។ ការកាត់បន្ថយនេះបានប៉ះពាល់ដល់ផ្នែកសំខាន់ៗចំនួន ៣ រួមមាន ផ្នែក Reality Labs, ផ្នែកបណ្តាញសង្គម និងផ្នែកជ្រើសរើសបុគ្គលិក។

ជម្រាបជូនថា ក្រុមហ៊ុនមេរបស់ Facebook មួយនេះ កំពុងស្វែងរកការទូទាត់សងថ្លៃដើមនៃការកើនឡើងដែលទាក់ទងនឹងការវិនិយោគយ៉ាងច្រើនលើបញ្ញាសិប្បនិម្មិត ដោយបានព្យាករថាការចំណាយសរុបអាចមានចំនួន ១៦២ពាន់លានដុល្លារ ទៅ ១៦៩ពាន់លានដុល្លារ នៅឆ្នាំ ២០២៦ នេះ ខណៈពេលដែលក្រុមហ៊ុនបានចំណាយប្រាក់រាប់លានដុល្លាររួចទៅហើយ ដើម្បីជួលអ្នកជំនាញ AI កំពូលៗ មកពីក្រុមហ៊ុនផ្សេង។

យោងតាមឯកសារប្រចាំឆ្នាំរបស់ខ្លួន បានបង្ហាញថា Meta មានបុគ្គលិកសរុបជិត ៧៩ ០០០ នាក់គិត ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥៕