នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុន VTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់សម្ពោធជាផ្លូវការ នូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញពី Taobao លើ VTENH APP ដោយប្រើបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វិរៈ ប៊ុនថាំ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញ ទំនើប ងាយស្រួល និងតម្លៃសមរម្យជាងមុន សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។

តាមរយៈមុខងារថ្មី Taobao នៅលើ VTENH នេះ អ្នកប្រើប្រាស់អាចទិញទំនិញរាប់លានមុខពីប្រទេសចិន បានយ៉ាងងាយស្រួល៖
១.មិនស្មុគស្មាញក្នុងការបំពេញអាសយដ្ឋានឃ្លាំងនៅចិន៖ គ្រាន់តែបំពេញអាសយដ្ឋាននៅប្រទេសកម្ពុជា ឬជ្រើសរើសសាខា វិរៈ ប៊ុនថាំ ដែលនៅជិតលោកអ្នក។
២.តម្លៃសមរម្យ៖ បញ្ជាទិញដោយឥតគិតថ្លៃសេវាជួយទិញ ជាមួយតម្លៃដឹកជញ្ជូនពីចិនមកកម្ពុជា ក្នុងតម្លៃសមរម្យ។
៣.មិនចាំបាច់ចេះភាសាចិន និងបង្កើតគណនី Taobao៖ មិនចេះភាសាចិន ក៏អាចកុម្ម៉ង់ទំនិញពីចិនបានយ៉ាងងាយស្រួល តាមរយៈកម្មវិធី VTENH ដោយមិនចាំបាច់មានគណនី Taobao ផ្ទាល់។
៤.ទទួលទិញចូលវិញសម្រាប់ទំនិញដែលខុសពីការកុម្ម៉ង់៖ ប្រសិនបើទំនិញដែលទទួលបាន ខុសពីការកុម្ម៉ង់ ក្រុមហ៊ុននឹងជួយដោះស្រាយ ឬទទួលទិញចូលវិញក្នុងតម្លៃកំណត់ណាមួយ។
ដោយរួមបញ្ចូលវេទិកា VTENH ជាមួយបណ្តាញដឹកជញ្ជូនអន្តរជាតិរបស់ វិរៈ ប៊ុនថាំ ការចូលប្រើ និងទិញទំនិញពី Taobao កាន់តែងាយស្រួល ខណៈពេលដែលការដឹកជញ្ជូនពីប្រទេសចិន មកកម្ពុជា ត្រូវបានធានាឱ្យមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។
កាន់តែពិសេស ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកអ្នកនឹងទទួលបានការដឹកជញ្ជូនឥតគិតថ្លៃជាមួយ វិរៈ ប៊ុនថាំ ពីចិនមកខ្មែររហូតដល់ ៣ដង រាល់ការទិញទំនិញកញ្ចប់ក្រោម 1KG ពី Taobao លើ VTENH ដោយមិនកំណត់លក្ខខណ្ឌចំណាយ។
សម្រាប់ព័ត៌មានលម្អិត និងការអាប់ដេតពីប្រម៉ូសិន សូមតាមដាន Facebook Page VTENH និង Vireak Buntham International Logistics ៕












