ឧកញ៉ា ហ៊ួត ជា ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ដើម្បីជួយឱ្យសុខភាពល្អ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ដើម្បីជួយឱ្យមានសុខភាពល្អ រួមមានទាំងការថែទាំសុខភាព​ផ្លូវចិត្ត និងរាងកាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈវីដេអូឃ្លីបលើបណ្តាញសង្គម លោកឧកញ៉ាអគ្គនាយក បានលើកឡើងថា មកដល់ពេលនេះយើងបានឆ្លង​កាត់ឧបសគ្គជាច្រើន ហើយឧបសគ្គទាំងអស់នេះបានបង្រៀនលោកយ៉ាងជោគជាំ ដូចជាព្រឹត្តិការណ៍កើតមាន​ជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ចសកល សង្គ្រាមរុស្សី-អ៊ុយក្រែន សង្គ្រាមកម្ពុជា-ថៃ និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។ ទោះបី​ឆ្លងកាត់រឿងរ៉ាវជាច្រើននេះ លោកឧកញ៉ាបានថែទាំផ្លូវចិត្ត និងបានថែទាំសុខភាពផ្លូវកាយបានយ៉ាងល្អ។

លោកឧកញ៉ា បានបន្តថា ចំពោះសុខភាពផ្លូវកាយ រួមមានការសមាធិ ហាត់ប្រាណ ញ៉ាំអាហារល្អៗ គិតអ្វីវិជ្ជមាន និងមានគោលដៅ​ច្បាស់លាស់ ហើយជារៀងរាល់ព្រឹក លោកឧកញ៉ា បានដើរហាត់ប្រាណជាង ១ម៉ោង ឬស្មើ ៧,២គីឡូម៉ែត្រ។ លោកឧកញ៉ា បានបន្ថែមថា ដូច្នេះមុនធ្វើអ្វីក៏ដោយ យើងត្រូវគិតបារម្ភពីកត្តាសុខភាពរបស់ខ្លួនជាមុនសិន។

សូមជម្រាបថា លោកឧកញ៉ា ហ៊ួត ជា គឺជា​អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប, ប្រធាន​សមាគម​ជាង​សំណង់កម្ពុជា និងជា​សមាជិកសមាគមឧកញ៉ាកម្ពុជា។ លោកឧកញ៉ា បាន​បង្កើត​ក្រុមហ៊ុន ហ៊ួត ជា គ្រុប រយៈពេល​ប្រមាណ ១៦ឆ្នាំមកហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់មួយនេះ កំពុងទទួលបានការគាំទ្រពីសំណាក់​អតិថិជន​យ៉ាងច្រើន ដោយសារ​កត្តា​គុណភាព និងតម្លៃសមរម្យ ជាពិសេសមានការនាំចូលពីក្រៅ​ប្រទេសយ៉ាងប្រណីតៗ​ផងដែរ៕