យោងតាមអង្គការសហប្រជាជាតិ (UN) បានធ្វើការព្យាករនៅថ្ងៃទី៣១ ខែមីនាថា ជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាខាតបង់សេដ្ឋកិច្ចក្នុងចំនួនសរុបជិត ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance។

ជុំវិញជម្លោះដែលអូសបន្លាយក្នុងរយៈពេលយ៉ាងយូរនេះ អាចបណ្តាលឲ្យមានការចាកចេញរបស់ពលករបរទេស និងការធ្លាក់ចុះនៃការវិនយោគ ដែលអាចជំរុញឲ្យមានអត្រាអត់ការងារធ្វើ និងភាពក្រីក្រកើនឡើង។
យ៉ាងណាមិញ ជុំវិញរបាយការណ៍នេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើការព្យាករនៃជម្លោះរយៈពេលខ្លី ប៉ុន្តែបានជឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែអ៊ីរ៉ង់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលឈូងសមុទ្រ និងការបិទច្រកច្រកសមុទ្រ Hormuz ដែលនាំឲ្យមានផលប៉ះពាល់ដល់ការនាំចេញប្រេង ឧស្ម័ន។
ជម្រាបជូនផងដែរថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាន់តែរីករាលដាលខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនាំឲ្យមានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗ ហើយការចំណាយនៃការខូចខាតទំនងជាអាចហក់ឡើងកាន់តែខ្ពស់ ប្រសិនបើសង្គ្រាមនៅតែបន្ត៕

