សង្គ្រាមអ៊ីរ៉ង់ អាចប៉ះពាល់ដល់សេដ្ឋកិច្ចមជ្ឈិមបូព៌ារហូតដល់ ២០០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមអង្គការសហប្រជាជាតិ (UN) បានធ្វើការព្យាករនៅថ្ងៃទី៣១ ខែមីនាថា ជម្លោះនៅអ៊ីរ៉ង់ អាចនឹងធ្វើឲ្យតំបន់មជ្ឈិមបូព៌ាខាតបង់សេដ្ឋកិច្ចក្នុងចំនួនសរុបជិត ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញជម្លោះដែលអូសបន្លាយក្នុងរយៈពេលយ៉ាងយូរនេះ អាចបណ្តាលឲ្យមានការចាកចេញរបស់ពលករបរទេស និងការធ្លាក់ចុះនៃការវិនយោគ ដែលអាចជំរុញឲ្យមានអត្រាអត់ការងារធ្វើ និងភាពក្រីក្រកើនឡើង។

យ៉ាងណាមិញ​ ជុំវិញរបាយការណ៍​នេះ​ ត្រូវបានធ្វើឡើង ដោយ​ផ្អែកលើ​ការព្យាករ​នៃជម្លោះ​រយៈ​ពេលខ្លី ប៉ុន្តែបានជឥទ្ធិពលយ៉ាងខ្លាំង ដោយសារតែអ៊ីរ៉ង់​វាយប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ឈូងសមុទ្រ និងការ​បិទ​ច្រក​ច្រកសមុទ្រ Hormuz ដែលនាំឲ្យមានផលប៉ះ​ពាល់​​ដល់ការនាំចេញ​ប្រេង ឧស្ម័ន។

ជម្រាបជូនផងដែរថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​លើអ៊ីរ៉ង់ កាន់តែរីករាលដាលខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនាំឲ្យមានការវាយប្រហារទៅលើហេដ្ឋា​រចនា​សម្ព័ន្ធធំៗ ហើយការចំណាយនៃការខូចខាតទំនងជាអាចហក់ឡើងកាន់តែខ្ពស់ ប្រសិនបើសង្គ្រាមនៅតែបន្ត៕​