ឧកញ៉ា សំរិទ្ធ មុនី នាយកប្រតិបត្តិក្រុមហ៊ុន អេធីអេ-អិមអេស (ខេមបូឌា) ឯ.ក [ATA-MS (Cambodia) Co., Ltd] បានក្លាយជាសមាជិកថ្មី នៃសភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

លោកឧកញ៉ា សំរិទ្ធ មុនី ជានាយកប្រតិបត្តិក្រុមហ៊ុន អេធីអេ-អិមអេស (ខេមបូឌា) ឯ.ក ដែលជាប្រភេទអាជីវកម្មសេវាគណនេយ្យ កត់ត្រាគណនេយ្យ សវនកម្ម និងពិគ្រោះយោបល់ផ្នែកពន្ធដារ មានអាសយដ្ឋាននៅអគារលេខ ៨៨៨ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕


