៣ខែ ឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ១៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនានអង្គរ ថយចុះ ៣០%

សង្គម​ និង​សេដ្ឋកិច្ច

ចាប់​ពី​ខែ​មករា-ដល់​ដំណាច់​ខែ​មីនា ឆ្នាំ២០២៦ មាន​ភ្ញៀវ​ទេសចរអន្តរជាតិ​ ២៧០ ៩១១ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ​ដោយគិតជាទឹក​ប្រាក់​ដែលបាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​ ១៣,១ លាន​ដុល្លារ ថយចុះ ៣០%។នេះសេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី១ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានឱ្យថា ក្នុងរយៈពេល៣ខែ ដោយគិតចាប់​ពី​ខែ​មករា-ដល់​ដំណាច់​ខែ​មីនា ឆ្នាំ២០២៦ មាន​ភ្ញៀវ​ទេសចរអន្តរជាតិ​ ២៧០ ៩១១ នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​បានធ្លាក់​ចុះ​៣២,០២%​ ​បើ​ធៀប​នឹងត្រីមាស​ទី​១ ឆ្នាំ​២០២៥។ ចំណែក​ទឹក​ប្រាក់​ដែលបាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​ ១៣,១ លាន​ដុល្លារ ថយចុះ ៣០%។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​ការ​លក់​សំបុត្រ​ចូល​​ទស្សនា​រមណីយដ្ឋាន​អង្គរ គ្រឹះស្ថាន​អង្គរ ​ក៏​រក​បាន​ចំណូលបន្ថែម​ចំនួន​​ ៤៤៨ ២៣៦ ​ដុល្លារ​ផងដែរ ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​​ចូល​ទស្សនា​តំបន់​ប្រាសាទ​កោះកែរ បឹងមាលា ភ្នំក្បាលស្ពាន និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុងឃ្នៀស​(ខេត្ត​សៀមរាប)​។

សូមជម្រាបថា គ្រឹះស្ថាន​អង្គរ គឺ​ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ដែល​ត្រូវ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ដោយ​ស្ថិត​ក្រោម​អាណា​ព្យាបាល​បច្ចេក​ទេស​នៃ​ក្រសួង​ទេសចរណ៍ និង​ស្ថិត​ក្រោម​អាណា​ព្យាបាល​ហិរញ្ញ​វត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ការ​ប្រមូល​ចំណូល​របស់​គ្រឹះស្ថាន​អង្គរ គឺ​រួម​មាន រមណីយ​ដ្ឋាន​អង្គរ, ប្រាសាទ​កោះកែរ, និង​សំបុត្រ​ទូក​នៅ​កំពង់ផែ​ចុង​ឃ្នៀស។

ចំពោះ សម្រាប់​តម្លៃ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​សំបុត្រ​ចូល​ទស្សនា ១​ថ្ងៃ​មាន​តម្លៃ ៣៧​ដុល្លារ, រយៈ​ពេល ៣​ថ្ងៃ​តម្លៃ ៦២​ដុល្លារ និង​ ៧​ថ្ងៃ​ មាន​តម្លៃ៧២​ដុល្លារ​៕អត្ថបទ៖ហ្សាលីន