ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សរបស់ចិន TikTok បានចុះបញ្ជីវិនិយោគទឹកប្រាក់ចំនួន ១២៥លានដុល្លារ នៅទីក្រុងហូជីមិញ ក្នុងសេវាកម្មដឹកជញ្ជូន ការទូទាត់ឌីជីថល និងពាណិជ្ជកម្មឌីជីថល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ដោយក្រសួងហិរញ្ញវត្ថុទីក្រុងហូជីមិញ បាននិយាយដោយមិនបានលើកឡើងពីពេលវេលាជាក់លាក់នៃការវិនិយោគចាប់ផ្តើមនៅពេលណាថា ក្រុមហ៊ុន TikTok Pte. Ltd. (របស់ប្រទេសសិង្ហបុរី) មានគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ។
គួរឲ្យដឹងផងដែរថា បើតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ការសន្យាវិនិយោគរបស់ TikTok នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិ TikTok និងអាជ្ញាធរទីក្រុងហូជីមិញ កាលពីឆ្នាំមុន។
ជម្រាបជូនថា ហូជីមិញបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងជំនួនជិត ២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ដែលកើនឡើង ២២០% ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

