ក្រុមហ៊ុន TikTok ប្រកាសវិនិយោគលុយ ១២៥លានដុល្លារ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម

អន្តរជាតិ

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សរបស់ចិន TikTok បានចុះបញ្ជីវិនិយោគទឹកប្រាក់ចំនួន ១២៥លានដុល្លារ នៅទីក្រុងហូជីមិញ ក្នុងសេវាកម្មដឹកជញ្ជូន ការទូទាត់ឌីជីថល និងពាណិជ្ជកម្មឌីជីថល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ដោយក្រសួងហិរញ្ញវត្ថុទីក្រុងហូជីមិញ បាននិយាយដោយមិនបានលើកឡើងពីពេលវេលាជាក់លាក់នៃការវិនិយោគចាប់ផ្តើមនៅពេលណាថា ក្រុមហ៊ុន TikTok Pte. Ltd. (របស់ប្រទេសសិង្ហបុរី) មានគម្រោងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទីក្រុងហូជីមិញ។

គួរឲ្យដឹងផងដែរថា បើតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ការសន្យាវិនិយោគរបស់ TikTok នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិ TikTok និងអាជ្ញាធរទីក្រុងហូជីមិញ កាលពីឆ្នាំមុន។

ជម្រាបជូនថា ហូជីមិញបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងជំនួនជិត ២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទីមួយ ដែលកើនឡើង ២២០% ធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕​