ប្រធានសភាអ៊ឺរ៉ង់ បានបង្ហោះសារចំអកឲ្យកងកម្លាំងអាមេរិក បន្ទាប់ពីយន្តហោះចម្បាំង F-15 របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបាញ់ទម្លាក់ នៅភាគនិរតីនៃប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី៣ ខែមេសា ដោយចំអកឲ្យសហរដ្ឋអាមេរិកដោយប្រយោលថា៖”បន្ទាប់ពីបានលឺពីផែនការកម្ចាត់អ៊ីរ៉ង់ចំនួន ៣៧ដងជាប់ៗគ្នា ហើយសង្គ្រាមដ៏អស្ចារ្យមួយដែលមិនបានគ្រោងទុក ដែលពួកគេជាអ្នកចាប់ផ្តើមមុន ឥឡូវនេះបានក្លាយជា ‘តើអ្នកណាបានឃើញអ្នកបើកយន្តហោះរបស់យើងទេ?’ សូមជួួយរកយើងផង!”។
ជុំវិញការលើកឡើងរបស់លោក Ghalibaf បានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃដដែលនោះថាយន្តហោះចម្បាំង F-15E របស់អាមេរិកត្រូវបានបាញ់ទម្លាក់នៅភាគនិរតីប្រទេសអ៊ីរ៉ង់។ ហើយចាប់តាំងពីពេលនោះ សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការស្វែងរក ដើម្បីជួយសង្គ្រោះដល់អ្នកបើកយន្តហោះនោះ។
ជម្រាបជូនផងដែរថា យោងតាមដំណឹងចុងក្រោយ គេនៅមិនទាន់ដឹងនៅឡើយទេថា ជោគវាសនារបស់មន្ត្រីត្រួតពិនិត្យអាវុធ ដែលអង្គុយនៅពីក្រោយអ្នកបើកយន្តហោះ នៅក្នុងកាប៊ីនយន្តហោះ F-15 ដែលធ្លាក់នោះ ទៅជាយ៉ាងណានោះឡើយ៕

