លោក ត្រាំ ចេញឱសានវាទជាថ្មីដល់អ៊ីរ៉ង់ ជុំវិញការវាយប្រហារទ្រង់ទ្រាយធំ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅត្រឹមថ្ងៃទី៧ ខែមេសា បើមិនចង់ប្រឈមមុខនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៥ ខែមេសាថា ​៖ “នៅថ្ងៃទី៧ ម៉ោង ៨យប់ ម៉ោងនៅជម្ឈិមបូព៌ា នឹងក្លាយពេលចុងក្រោយរបស់ពួកគេ”។

គួរឲ្យដឹងផងដែរថា ជុំវិញការផ្តល់ឱសានវាទថ្មីនេះ​ មានន័យថា ទីក្រុងតេអេរ៉ង់មានរយៈពេលមួយថ្ងៃទៀត ខណៈឥឡូវនេះ អ៊ីរ៉ង់ ប្រឈមមុខនឹងជម្រើសនៃការបើកព្រំដែនសមុទ្ររបស់ខ្លួនដើម្បីផ្គាប់ចិត្តមេដឹកនាំអាមេរិក ឬមួយអាចនឹងទទួលរងនូវការបំផ្លិចបំផ្លាញរោងចក្រថាមពលរបស់ខ្លួន។

អ៊ីរ៉ង់ស្ទើរតែបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ និងជាកន្លែងដឹកជញ្ជូនប្រេង ២០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកសម្របសម្រួលរបស់ពួកគេនៅថ្ងៃទី២៨ ខែកុម្ភៈ។

ជម្រាបជូនថា លោក ត្រាំ បានពន្យារពេលឱសានវាទម្តងហើយម្តងទៀតចំពោះអ៊ីរ៉ង់។ ដោយនៅថ្ងៃទី២១ ខែមីនា លោកបានទាមទារឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ម៉ោង ឬប្រឈមមុខនឹងការបំផ្លាញរោងចក្រថាមពលធំបំផុតរបស់ខ្លួន ប៉ុន្តែក្រោយមិនត្រូវបានលុបចោលវិញ។

លុះដល់ថ្ងៃទី២៦ ខែមីនា លោក ត្រាំ បានបន្តកាលកំណត់បន្ថែមចំនួន ១០ថ្ងៃទៀត រហូតដល់ម៉ោង៨ យប់ ថ្ងៃទី៦ ខែមេសា។ ហើយនៅថ្ងៃទី៤ ខែមេសា ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានថា ពេលវេលាសម្រាប់អ៊ីរ៉ង់ កាន់តែជិតអស់ហើយ មុនពេលធ្វើការប្រកាសអំពីឱសានវាទថ្មីនេះ៕​