ធនាគារជប៉ុន MUFG ចាយលុយ ៤៦៧លានដុល្លារ ទិញយកក្រុមហ៊ុនផ្តល់ប្រាក់កម្ចីរបស់ឥណ្ឌូនេស៊ី

អន្តរជាតិ

ធនាគារ Mitsubishi UFJ Financial Group (MUFG) របស់ជប៉ុន បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងទិញយកក្រុមហ៊ុនផ្តល់ប្រាក់កម្ចីសម្រាប់យានយន្តដ៏ធំរបស់ឥណ្ឌូនេស៊ី ឈ្មោះថា Mandala Multifinance នៅក្នុងតម្លៃប្រមាណ ៧ទ្រីលានរូពៀ (៤៦៧លានដុល្លារ) ដើម្បីបង្កើនវត្តមានរបស់ខ្លួន នៅក្នុងទីផ្សារអាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទិញយកក្រុមហ៊ុន Mandala នឹងជួយឱ្យ MUFG អាចពង្រីកអាជីវកម្មទៅលើការផ្តល់ប្រាក់កម្ចីសម្រាប់យានយន្តរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ថែមទៀត បន្ទាប់បានបើកអាជីវកម្មផ្ទាល់ខ្លួនមួយរួចទៅហើយ តាមរយ:ក្រុមហ៊ុន Adira Dinamika Multi Finance ។

គួរឱ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងថ្មីជាមួយ Mandala នេះ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅដើមឆ្នាំ ២០២៤ ខណ:ធនាគារជប៉ុន MUFG នឹងទទួលបានសិទ្ធិកាន់កាប់ភាគហ៊ុន ៧០,៦% ស្របពេល Adira នឹងកាន់កាប់ ១០% ។

ជម្រាបជូនផងដែរថា Mandala គឺជាក្រុមហ៊ុនធំមួយ ដែលផ្តល់សេវាកម្មផ្តល់ប្រាក់កម្ចីសម្រាប់បង់រំលស់ម៉ូតូ កម្ចីទៅលើយានយន្ត និងតម្រូវការជាច្រើនផ្សេងទៀត សម្រាប់ទីផ្សារនៅក្នុងស្រុក ដោយក្រុមហ៊ុនេះ ផ្តោតទៅលើអាជីវកម្មរបស់ខ្លួនភាគច្រើន នៅក្នុងតំបន់ភាគខាងកើតប្រទេស ៕