សហរដ្ឋអាមេរិក ប្រកាសលុបចោលជំនួយបរទេសជិត ៥ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះ​ បានប្រកាសថាសហរដ្ឋអាមេរិក បានលុបចោលជំនួយបរទេសនៅក្នុងចំនួនទឹកប្រាក់ប្រមាណ ៤,៩ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភា។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន បានចេញផ្សាយលិខិតមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រធានសភា លោក Mike Johnson ដែលក្នុងនោះលោក ត្រាំ បានប្រកាសកាត់បន្ថយជំនួយបរទេសចំនួន ៤,៩ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយសភា សម្រាប់កម្មវិធីរបស់ក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

យោងតាមឯកសារតុលារដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន AFP បានបង្ហាញឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់សរុបនោះ ៣,២ពាន់លានដុល្លារ ត្រូវបានកាត់បន្ថយសម្រាប់ USAID និងចំនួន ៨៣៨លានដុល្លារ ផ្សេងទៀត សម្រាប់បេសកម្មរក្សាសន្តិភាព។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានស្វាគមន៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ ដោយហៅវាថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ការក្លែងបន្លំ និងការខ្ជះខ្ជាយ និងការរំលោភបំពាននៅក្នុងរដ្ឋាភិបាល ដោយវាអាចជួយសន្សំសំចៃដល់កម្មករអាមេរិក បានរាប់ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា បន្ទាប់ពីបានឡើងកាន់អំណាចក្នុងខែមករាមក លោក ត្រាំ បានផ្អាកជំនួយបរទេសរាប់ពាន់លានដុល្លារ និងបានបញ្ជាឱ្យបិទ USAID ដែលជាទីភ្នាក់ងារចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការចែកចាយជំនួយមនុស្សធម៌ទូទាំងពិភពលោក ជាមួយនឹងកម្មវិធីជំនួយផ្នែកសុខភាព និងសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសប្រហែល ១២០៕​