សម្រាប់បងប្អូនអ្នកខេត្ត កំពត ចូលឆ្នាំ៣ថ្ងៃនេះមិនដឹងថាត្រូវទៅណា កុំភ្លេចណាត់ជួបគ្នានៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CONCERT ឬ សង្រ្កាន្ត DAZZ ដើម្បីទទួលបាននូវភាពរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។
DAZZ CONCERT ឬ សង្រ្កាន្ត DAZZ បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំភាពរីករាយជូនពុកម៉ែបងប្អូននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅសប្តាហ៍ក្រោយ ។ មិនតែប៉ុណ្ណោះ DAZZ CONCERT ឬ សង្រ្កាន្ត DAZZ ក៏មានកម្មវិធីពិសេសៗជាច្រើនស្វាគមន៍ទស្សនិកជនឆ្ងាយជិត ចូលរួមលេងសប្បាយទាំងអស់គ្នា ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CONCERT ឬ សង្រ្កាន្ត DAZZ នឹងរៀបចំឡើងនៅដីឡូត៍ភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ស្រាច ខេត្តកំពត ។ នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , គូម៉ា , កញ្ញា ខាត់ សូស្តី និងតារាចម្រៀងវ័យក្មេងសំឡេងពីរោះជាច្រើនរូប ។
ដោយឡែកនៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , ខេម , សុវត្ថិ សិរីវុឌ្ឍ , សុវត្ថិ មុនីវណ្ណ និងតារាចម្រៀងជាច្រើនរូបទៀត ។ ចំណែកនៅថ្ងៃបញ្ចប់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា , លោក ជេមស៌ , Tempo , ជុំ លីណូ និងតារាចម្រៀងជាច្រើនទៀត ។
កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបពុកម៉ែបងប្អូនៅក្នុងខេត្ត កំពត ដើម្បីចែករំលែកភាពសប្បាយរីករាយ តាមរយៈការសម្តែង ច្រៀង និងលេងល្បែងប្រជាប្រិយខ្មែរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។
អបអរសាទរចូលឆ្នាំថ្មីប្រពៃណីខ្មែរជាមួយ ការប្រគំតន្រ្តី DAZZ CONCERT ឬ សង្រ្កាន្ត DAZZ ទាំងអស់គ្នា ឆ្នាំនេះ DAZZ សុំសប្បាយ និងលេងអស់ដៃហើយបងប្អូនអ្នកកំពង់ត្រាច ដូច្នេះកុំភ្លេចបបួលគ្នាចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវភាពរីករាយមិនធ្លាប់មាន ។ ចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រឡើយ ៕









