ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារ ៤ថ្ងៃ នៅប្រទេសបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។
សូមជម្រាប់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញចាកចេញពីកម្ពុជា ទៅចូលរួម “កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ” នៅប្រទេសបារាំង។ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕ អត្ថបទ៖ហ្សាលីន



