ចុងឆ្នាំ២០២២នេះ តម្លៃប្រេងសាំងធ្លាក់ចុះ ខណៈប្រេងម៉ាស៊ូតបន្តឡើងថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ មានការប្រែប្រួលក្នុងនោះប្រេងសាំងធម្មតា ៤.០៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ៤.៥០០រៀល/លីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក់ព័ន្ធ ការកំណត់ថ្លៃលក់រាយ ប្រេងឥន្ធនៈនេះដែរ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជា គឺ ចំនួន ៦,៥ សេន ដុល្លារក្នុង ១លីត្រ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២០ខែធ្នូ តម្លៃប្រេងសាំងធម្មតា ៤.១០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៤.៤៥០រៀល/លីត្រ។

បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម មូលហេតុដែលធ្វើឱ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងឬចុះ ព្រោះកា រ ផ្គត់ ផ្គង់និងតម្រូវការ បែងចែកទៅតាមតំបន់ ព្រមទាំង នយោបាយរបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) ជាដើម។

សូមជម្រាបថា កន្លងមកក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ បានសហការគ្នាចរចាជាមួយក្រុមហ៊ុននាំចូលប្រេងទាំងអស់ ដើម្បីកំណត់រូបមន្តគណនាថ្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយយកតម្លៃមធ្យមភាគលើទីផ្សារសិង្ហបុរីធ្វើជាគោលសម្រាប់គណនា ថ្លៃលក់រាយទូទាំង កម្ពុជា ក្នុងរយៈពេល១៥ ថ្ងៃម្ដង។

គួររម្លឹកបន្តិចថា កាលពីអំឡុងខែតុលា និងខែវិច្ឆិកា តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ម៉ាស៊ូតតម្លៃ៤ ០០០រៀល ប្រេងឥន្ធនៈធម្មតាមានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ តម្លៃ៤ ៨៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួន៕