JETOUR CAMBODIA បានប្រកាសជាផ្លូវការនាដើមខែមេសាកន្លងទៅនេះ នូវការបើកតម្លៃថ្មីសម្រាប់ប្រភេទរថយន្តអគ្គិសនី+សាំង (PHEV) ជាការឆ្លើយតបភ្លាមៗទៅនឹងការបញ្ចុះពន្ធនាំចូលរបស់រដ្ឋាភិបាល។

នេះជាការផ្តល់ជូនមិនធ្លាប់មានពីម៉ាកយីហោរថយន្តដ៏ល្បី JETOUR CAMBODIA សម្រាប់អតិថិជនដែលតែងតែ ស្រឡាញ់ពេញចិត្តរថយន្ត JETOUR ជាពិសេសបងប្អូនដែលកំពុងស្វែងរករថយន្តធំទូលាយ ផ្តល់ទាំងផាសុកភាព សុវត្ថិភាព និងការសន្សំសំចៃខ្ពស់សម្រាប់ការបើកបរក្នុងស្ថានភាពនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈសព្វថ្ងៃ។ ការកែប្រែតម្លៃនេះ គឺធ្វើទៅលើរថយន្តប្រភេទអគ្គិសនី+សាំងចំនួន ៣ ម៉ូឌែលដូចជា៖
- JETOUR T1 PHEV (2WD)៖ តម្លៃថ្មី $36,500
- JETOUR T2 PHEV (2WD)៖ តម្លៃថ្មី $41,900
- JETOUR T2 PHEV (4WD)៖ តម្លៃថ្មី $46,800

ត្បិតតែតម្លៃត្រូវបានកែប្រែ តែគុណភាព និងសេវាកម្មគឺជាគោលការណ៍អាទិភាពក្នុងការផ្គត់ផ្គង់រថយន្តសម្រាប់អតិថិជនជានិច្ច។ លោកអ្នកនឹងទទួលបានរថយន្តខ្ពស់ទំនើប ជាប្រភេទម៉ាស៊ីនអគ្គិសនី+សាំងដែលបំពាក់មកជាមួយអុបសិនសម្បូរបែបដូចជា៖
- អេក្រង់កំសាន្តធំជាងគេ និង Speaker Sony
- ចង្កូត Twin D បំពាក់ជាមួយ Paddle Shift
- កាមេរ៉ា 540ដឺក្រេ, ដំបូលបើក 2ជាន់ (Panoramic Sunroof), បញ្ជាររថយន្តដោយសម្លេង (Voice command), Ambient light រចនាយ៉ាងប្រណីតនៅក្នុងរថយន្ត
- សាកមួយពេញ និងចាក់ប្រេងមួយពេញប្រើប្រាស់បានជាង 1000km
- ប្រព័ន្ធសុវត្ថិភាព៖ ប្រព័ន្ធជំនួយឡើងចំណោទ ប្រព័ន្ធទប់លំនឹងផ្លូវល្បឿនលឿន ប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ មុខងារផ្តល់ដំណឹងការវ៉ាជែង មុខងារផ្តល់ដំណឹងពេលថយក្រោយ ប្រព័ន្ធហ្វ្រាំងទប់ លំនឹងផ្លូវកោង ។
ទាំងរូបរាង អុបសិន សមត្ថភាពបើកបរ ជាពិសេសជាប្រភេទរថយន្តដំណើរការដោយអគ្គិសនី និងសាំង លក់ក្នុងតម្លៃពិសេសនេះ មិនងាយនឹងរកបានក្នុងទីផ្សាររថយន្តប្រភេទ PHEVឡើយ! ជាតម្លៃល្អបំផុតដែល JETOUR CAMBODIA ផ្តល់ជូនបងប្អូនអតិថិជនកម្ពុជា។
សូមអញ្ជើញអតិថិជនទាំងអស់គ្នាមកទទួលបទពិសោធន៍នៃការបើកបររថយន្តទំនើប និងស៊ីវិល័យជាមួយ JETOUR CAMBODIA។ ធ្វើការកក់ និងតេស្តបើកបរសាកល្បងជាមួយក្រុមការងារផ្ទាល់ ឬទំនាក់ទំនងលេខទូរសព្ទ 017 713 713។
“JETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។”









