ការលក់រថយន្តរបស់ប្រទេសចិន បន្តធ្លាក់ចុះនៅក្នុងខែមីនា

អន្តរជាតិ

ការលក់រថយន្តរបស់ប្រទេសចិន បានធ្លាក់ចុះអស់រយៈពេលប្រាំមួយខែជាប់ៗគ្នា គិតនៅត្រឹមខែមីនា ដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលបានប៉ះពាល់ដល់តម្រូវការសម្រាប់ម៉ូដែលសាំងភាគច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន បានបង្ហាញឲ្យដឹងថា ការលក់រថយន្តសរុបរបស់ប្រទេសនេះ បានធ្លាក់ចុះ ១៥,២% មកនៅត្រឹមចំនួន ១,៦៧ លានគ្រឿងកាលពីខែមុន។

ជម្រាបជូនថា ក្នុងចំណោមនោះ ការលក់រថយន្តម៉ាស៊ីនចំហេះឥន្ធនៈ នៅក្នុងខែមីនា បានធ្លាក់ចុះអស់ ១៥,៧% បើទោះបីជាប្រទេសចិនបានទប់ស្កាត់ការដំឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក ដើម្បីបន្ថយផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងសកលក៏ដោយ៕​