ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនអតិថិជនទាំងអស់របស់គម្រោង ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឱ្យបានជ្រាបថា ក្រសួងនឹងទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញ ដីឡូត៍គ្រប់ចំនួន ១០០%។

ការបន្តទទួលពាក្យស្នើរសុំផ្ទេរកម្មសិទ្ធជូនអតិថិជនទាំងពីរគម្រោងខាងលើនេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅរៀងរាល់ម៉ោងធ្វើការ នៅ សាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយ នូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីឡូត៍ (ច្បាប់ដើម)។
២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)។
៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។
ទន្ទឹមគ្នានេះ បុរីក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕



