ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ មានតម្លៃទឹកប្រាក់ ៣.៣៥៨លានដុល្លារ កើនឡើង ៣៨,៤% ខណៈដែលការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិក មានតម្លៃ ១២៦លានដុល្លារ កើនឡើង ៦៧,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យខាងលើ បានឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា នាពេលបច្ចុប្បន្ន។ ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ឧបករណ៍ទេសចរណ៍ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងទំនិញទាក់ទងនឹងការកម្សាន្ត។
ផ្ទុយទៅវិញ ការនាំចូលសំខាន់ៗរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិកភាគច្រើន មានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ៕

