ឧកញ៉ា ឈាង សុវណ្ណរតនៈ បើកហាងកាហ្វេតូចតាចធ្លាប់ត្រូវគេ វាយតម្លៃ បន្តដើរតាមក្ដីស្រមៃក្លាយជាថៅកែការ៉ាស់សាំង

មហាសេដ្ឋី និងមុខជំនួញ

មានប្រវត្តិសិក្សាដល់បរទេស លើជំនាញគ្រប់គ្រងធុរកិច្ចពីចក្រភពអង់គ្លេស លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បច្ចុប្បន្ននេះ មានតួនាទីជាអគ្គនាយកក្រុមហ៊ុន RTNK Investment Co., Ltd. និងជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ព្រែកហូរ ផ្លូវ ៥០ម៉ែត្រ។ មុនវិវឌ្ឍន៍ខ្លួន បាញ់ឆ្ពោះទៅរកគោលដៅក្លាយជាសហគ្រិន ប្រឡូកក្នុងវិស័យធុរកិច្ចចម្រុះ ជាពិសេសក្នុងមុខជំនួញផ្នែកវិស័យ ម្ហូបអាហារ ភេសជ្ជៈ និងបើកការ៉ាស់សាំងដ៏ធំ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ធ្លាប់មានប្រវត្តិដាក់ខ្លួន ធ្វើការងារជាបុគ្គលិកឱ្យគេនៅតាមម៉ាតលក់ទំនិញ និងសូម្បីតែការងារជាបុគ្គលិកផ្នែក អនាម័យ និងជាអ្នកគិតលុយតាមហាងលក់ទំនិញ រួមទាំងការងារ ដែលចាប់ផ្ដើមពីតូចទៅធំ សុទ្ធតែត្រូវបាន លោកឧកញ៉ា ឱ្យតម្លៃជានិច្ច។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានទម្លាប់ធ្វើការងារ ដោយមិនរើសអើងនេះហើយ ទើបលោកឧកញ៉ា មានជាទស្សនៈថា៖ “ចូរធ្វើការងារតូចតាចឱ្យល្អបំផុត នោះយើងនឹងអាចមានសមត្ថភាពឈោងចាប់ការងារធំជាក់ជាមិនខាន!”។ 

តើលោកឧកញ៉ា ឈាង សុវណ្ណរតនៈ មានប្រវត្តិលម្អិតយ៉ាងណា? សូមទស្សនាវីដេអូបទសម្ភាសន៍ពេញ ក្នុងកម្មវិធី “សេដ្ឋី និងជំនួញ” ដូចតទៅ៖