បុរី មេគង្គ លែន បញ្ចុះបឋមសិលាឧទ្យាន The Mekong Park 5ហិកតា លើផ្លូវជាតិលេខ ៦អា បង្កើតស្តង់ដារថ្មីនៃការរស់នៅបែបធម្មជាតិបៃតង និងសហគមន៍ទំនើប

សេដ្ឋី និងមុខជំនួញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បុរី មេគង្គ លែន បានរៀបចំប្រារព្ធ «ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនៃ ឧទ្យាន The Mekong Park 5ហិកតា និងសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មី» ក្នុងគម្រោង «មេគង្គ ស៊ីធី» ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្ដា ព្រមទាំងគណៈគ្រប់គ្រង បុរី មេគង្គ លែន និងភ្ញៀវកិត្តិយស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧទ្យាន The Mekong Park នឹងក្លាយជាបេះដូងនៃគម្រោង «មេគង្គ ស៊ីធី» លាតសន្ធឹងលើផ្ទៃដី ៥ហិកតា ជាឧទ្យានផ្សារភ្ជាប់សកម្មភាពប្រចាំថ្ងៃទៅនឹងធម្មជាតិ ការលំហែកាយ និងប្រណិតភាពរួមបញ្ចូលគ្នាផ្ដល់ជូននូវបទពិសោធន៍ថ្មីប្លែកដំបូងគេ។ 

The Mekong Park បែងចែកជា ៩ តំបន់ធំៗដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរួមមាន៖ តំបន់ទី១៖ The Panorama Zone, តំបន់ទី២៖ Wind Zone, តំបន់ទី៣៖ Adventure Zone, តំបន់ទី៤៖ Lakeside Zone, តំបន់ទី៥៖ The Mekong Clubhouse, តំបន់ទី៦៖ Green Zone, តំបន់ទី៧៖ Chilling Zone, តំបន់ទី៨៖ Joyful Zone និង តំបន់ទី៩៖ The Lake zone ។ 

default

តំបន់នីមួយៗនៃឧទ្យាន The Mekong Park ផ្សារភ្ជាប់ទំនាក់ទំនងការរស់នៅប្រចាំថ្ងៃជាមួយនឹងការកំសាន្តចម្រុះចាប់តាំងពី ការគយគន់ទេសភាព, ការដើរកំសាន្ដក្នុងសួនច្បារអមដោយធម្មជាតិបៃតងស្រស់, ការធ្វើលំហាត់ប្រាណដោយរត់ឬជិះកង់, ការទទួលទានអាហារនិងភេសជ្ជៈបែប outdoor, ការកំសាន្ដដ៏សម្បូរបែបដែលជាពិភពផ្សងព្រេងរបស់កុមារ, ការកំសាន្ដបែប Picnic, ការបរិភោគអាហារលើភោជនីយដ្ឋានអណ្ដែតលើទឹក, ការជិះទូកកាយ៉ាក់, ការកំសាន្ដនៅសួនតែ, ការកំសាន្ដនៅសួនផ្កាចម្រុះ, សួនច្បារសម្រាប់ការកំសាន្តរបស់អ្នកនិងសត្វចញ្ចឹមជាទីស្រលាញ់, និងការមើលទេសភាពថ្ងៃលិចដ៏សុខក្សេមក្សាន្ត។

ទន្ទឹមនឹងនេះ បុរី មេគង្គ លែន ក៏បានបើកសម្ពោធជាផ្លូវការនៃការដ្ឋានសាងសង់ប្លុកគេហដ្ឋានថ្មីដែលមានប្រភេទវីឡាប្រណិតជាច្រើន ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។ គម្រោងនេះមានទីតាំងភូមិសាស្រ្ដល្អបំផុតចម្ងាយ ១៥នាទី ពីស្ពាន ជ្រោយចង្វារ និងជាទីតាំងមានសក្ដានុពលខ្ពស់មានទន្លេអមសងខាង និងផ្ដល់ខ្យល់អាកាសបរិសុទ្ធ។

ទាំងអស់នេះបានសបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំនៃ បុរី មេគង្គ លែន នៃការសម្លឹងមើលឃើញរបៀបរស់នៅថ្មី និងតម្រូវការរបស់ម្ចាស់ផ្ទះនាពេលអនាគត ជាសហគមន៍មួយដែលលើកកម្ពស់គុណភាពជីវិត និងផ្ដល់ជូនបទពិសោធន៍នៃការរស់នៅបែបយុគ្គសម័យថ្មីប្រើប្រាស់បច្ចេកវិទ្យាទំនើបឆ្លាតវៃ ប្រកបដោយ ឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពជូនដល់អតិថិជន ក៏ដូចជាអ្នករស់នៅជុំវិញគម្រោងឱ្យកាន់តែប្រសើរឡើងជាលំដាប់ គ្រប់ជំនាន់ជានិរន្ដរភាព។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ! 

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline

ផែនទីគម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7