គណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា បានដាក់ចេញយន្តការ ៦ចំណុច ដើម្បីរឹតបន្តឹងការហាមឃាត់បារីអេឡិចត្រូនិក និងស៊ីស្សា

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា កាលពីថ្ងៃទី១០កន្លងទៅ បានបើកកិច្ចប្រជុំ ដើម្បីដាក់ចេញយន្តការរឹតបន្តឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល (០២ បប) ក្នុងការហាមឃាត់រាល់ការចរាចរ ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) និងស៊ីស្សានៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត និងអង្គការដៃគូ សរុប ៧២រូប (រួមទាំងវត្តមាន លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន)។

ឆ្លើយតបទៅនឹងក្តីកង្វល់ជុំវិញការលួចលាក់ចែកចាយបារីអេឡិចត្រូនិកយ៉ាងសកម្មតាមបណ្តាញសង្គម អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទលើចំណាត់ការ ៦ចំណុច ដែលជាចំណាត់ការដ៏ម៉ឺងម៉ាត់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ផលិតផលញៀនថ្មី ដើម្បីការពារសុខុមាលភាពសាធារណៈ ជាពិសេសសការពារយុវជន និងសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីរបស់ជាតិ ពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ៕