ខេត្តតាកែវ ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ៩០ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៦ ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ធ្វើដំណើរកម្សាន្តជាង ៩០ម៉ឺននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងតាមរយៈក្រសួងព័ត៌មានថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។

ដោយសរុបទាំង ៣ថ្ងៃ ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ខែមេសា ឆ្នាំ ២០២៦ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៩០៨៨២៤ នាក់ ដោយក្នុងនោះភ្ញៀវទេសចរណ៍បរទេសមានចំនួន ៧៣១៦នាក់ ផងដែរ។

គូបញ្ជាក់ផងដែរថា សម្រាប់រយៈពេលថ្ងៃកន្លងមកនេះ អាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយលេងល្បែងកំសាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរនានា និងនៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវ រដ្ឋបាលខេត្តតាកែវ បានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង ៨០ ម៉ែត្រ ជាដើម។