រាជធានី-ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងទេសចរបរទេស សរុបចំនួនជាង ២១លាននាក់ បានដើរលេងកម្សាន្តនៅតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងទេសចរណ៍ឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុបប្រមាណ ២១,០៩២,៤៤៦ នាក់ ក្នុងរយៈពេលបីថ្ងៃ

ចំនួននេះរួមមាន៖

* ទេសចរជាតិស្នាក់នៅប្រមាណ ១,១៤៥,៤៥០ នាក់

* ប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១៩,៨៧៥,៨០៥ នាក់

* ទេសចរបរទេសប្រមាណ ៧១,១៩១ នាក់។

រាជធានី-ខេត្តចំនួន៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖១. រាជធានីភ្នំពេញ៖ ៤ ៤០២ ០៩២ នាក់

២. ខេត្តកំពង់ចាម៖ ៤ ១៧៨ ៦២៣ នាក់៣. ខេត្តព្រៃវែង៖ ២ ៣២៣ ០៩៦ នាក់៤. ខេត្តសៀមរាប៖ ១ ៧៩២ ៤៣៨ នាក់ និង៥. ខេត្តកំពង់ស្ពឺ៖ ១ ៧១២ ០០០ នាក់ ៕ អត្ថបទ៖ហ្សាលីន