អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទទួលអ្នកវិនិយោគិនអាមេរិក ស្វែងរកទីតាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសពហុបំណង នៅខេត្តព្រះសីហនុ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញ​ទទួល​ដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគិនសហរដ្ឋអាមេរិក ចុះពិនិត្យមើលទីតាំងតំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​ នៅស្រុកព្រៃនប់​ និង​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​សមស្រប​អាច​សាងសង់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងថា ថ្ងៃពុធ ទី២២ ខែមេសា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បរទេស​ឱ្យមក​បណ្តាក់​ទុននៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​បានដឹកនាំ​ក្រុមការងារ​រួម​ជាមួយ​លោក​ MICAH LEWIS partner VP Aquisitions មកពី​សហរដ្ឋអាមេរិក​ ដើម្បី​ចុះមក​ពិនិត្យ​មើល​ទីតាំង​ដោយ​ផ្ទាល់​ នៅក្នុង​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ កសិឧស្សាហកម្ម​ របស់​ក្រុមហ៊ុន​ ម៉ុង​ ឫទ្ធី​ គ្រុប​ ស្រុកព្រៃនប់​ និង​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្វែង​រក​ទីតាំង​ដែល​សមស្រប​អាច​សាងសង់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ពហុបំណង​បាន​ប្រកបដោយ​សក្តានុពល​។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញជើងចាស់មួយរូបនៅកម្ពុជា លើវិស័យ​កសិឧស្សាហកម្ម រួមទាំងម្ចាស់ក្រុមហ៊ុនដាំដូងប្រេង រាប់ម៉ឺនហិកតា និងជាម្ចាស់តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ជាកន្លែងទេសចរណ៍បង្កើតឡើងថ្មី មានផ្ទៃដីសរុបប្រមាណ ៥០០ហិកតា នៅខេត្តកំពង់ស្ពឺ។ អ្នកឧកញ៉ា បានវិនិយោគនៅភូមិសាស្ត្រខេត្តព្រះសីហនុ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយកាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ថ្មីៗនេះ អ្នកឧកញ៉ាក៏ទើបរៀបចំពិធីសម្ពោធអគារការិយាល័យថ្មីមួយខ្នង នៅលើតំបន់​ឆ្នេរ​សមុទ្រ​កែវផុស​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ ផងដែរ៕