ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ ២៥ពាន់លានដុល្លារអូស្ត្រាលី (១៧,៩ពាន់លានដុល្លារ) នៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២៩ ដើម្បីជំរុញសមត្ថភាពកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគរបស់ខ្លួនចុងក្រោយនេះ នឹងជួយពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Azure AI និង Cloud របស់ខ្លួន ដើម្បីពង្រឹងសន្តិសុខតាមអ៊ីនធឺណិត និងជំរុញជំនាញ AI។
លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះថា ៖”ប្រទេសអូស្ត្រាលីមានឱកាសដ៏ធំសម្បើមក្នុងការបកប្រែ AI ទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដ និងអត្ថប្រយោជន៍សង្គម។ នោះហើយជាមូលហេតុដែលយើងកំពុងធ្វើការវិនិយោគដ៏ធំបំផុតរបស់យើងនៅក្នុងប្រទេសអូស្ត្រាលីរហូតមកដល់បច្ចុប្បន្ន”។
ជម្រាបជូនថា ការផ្លាស់ប្តូរនេះធ្វើឡើង បន្ទាប់ពីមានការវិនិយោគចំនួន ៥ពាន់លានដុល្លារអូស្ត្រាលីរបស់ក្រុមហ៊ុន Microsoft ក្នុងឆ្នាំ២០២៣ ដែលមានគោលបំណងពង្រីកហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ Cloud និង AI របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី៕

