លោក ត្រាំ ជម្លៀសខ្លនទាន់ មានសុវត្ថិភាព ក្រោយការបាញ់ប្រហារនៅក្នុងពិធីជប់លៀងធំមួយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារសេវាសម្ងាត់ជម្លៀសចេញភ្លាមៗពីពិធីជប់លៀងមួយនៅសណ្ឋាគារ Washington Hilton បន្ទាប់ពីសំឡេងគ្រាប់កាំភ្លើងបានបន្លឺឡើងនៅកែ្បនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម ​​AFP ដោយដកស្រង់សម្តីសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកម្នាក់ បានបង្ហាញថាការបាញ់ប្រហារនេះ​បានផ្ទុះឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅនៅសណ្ឋាគារ Washington Hilton ថ្ងៃទី២៦ ខែមេសានេះ​ដោយវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា លោក ត្រាំ ត្រូវបានភ្នាក់ងារសេវាសម្ងាត់ជម្លៀសចេញពីព្រឹត្តិការណ៍នេះភ្លាមៗ បន្ទាប់ពីសំឡេងគ្រាប់កាំភ្លើងខ្លាំងៗ ត្រូវបានឮឡើង។

យ៉ាងណាមិញទាំងលោក ត្រាំ លោកស្រី Melania Trump អនុប្រធានាធិបតី លោក JD Vance និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត សុទ្ធសឹងតែមានសុវត្ថិភាពទាំងអស់ ខណៈក្រុមប៉ូលិសបានបិទសណ្ឋាគារ ដើម្បីបើកការស៊ើបអង្កេតបន្ថែម។

គួរឲ្យដឹងថា មុនកើតឡើងហេតុការនេះ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានព្យាយាមគេចពីសន្តិសុខ ប៉ុន្តែត្រូវបានភ្នាក់ងារសេវាសម្ងាត់បញ្ឈប់មុនពេលចូលទៅក្នុងសាលពិធីជប់លៀងនោះ។ ហើយការប៉ះទង្គិចគ្នាបានកើតឡើង ដោយធ្វើឲ្យភ្នាក់ងារម្នាក់ត្រូវបានបាញ់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

យោងតាមសារព័ត៌មាន Fox News បានរាយការណ៍ថា ជនសង្ស័យម្នាក់នោះ មានឈ្មោះថា Cole Thomas Allen អាយុ ៣១ឆ្នាំ មកពីរដ្ឋ California ខណៈមូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ៕​