ចូលឆ្នាំរាំមិនអស់ចិត្ត ! EXPREZ CHARITY CONCERT បន្ថែមកាដូពិសេសជូនបងប្អូនអ្នកកំពង់ស្ពឺជុំគ្នាឱ្យផ្អើលឆាកម្តង

កម្សាន្ត

ល្បីថាអ្នកកំពង់ស្ពឺសប្បាយចូលឆ្នាំមិនអស់ចិត្ត ស្រាប់តែព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT សម្រេចបន្តការប្រគំតន្រ្តីនៅទីនោះជាបន្តទៀតជូនពុកម៉ែបងប្អូន រាំលេងកម្សាន្តជុំគ្នា បង្កើតបរិយាយកាសថ្មីៗឱ្យកាន់តែអ៊ូអរឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងរៀបចំឡើងនៅភូមិទិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាក់ស្តែងនៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , ខេម , ជុំ លីណូ និងលោក Tempo ជាដើម ។ នៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៦ ឯណោះវិញ ជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា, សុវត្ថិ មុនីវណ្ណ , សុវត្ថិ សិរីវុឌ្ឍ , ហ៊ិន លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT តែងតែនាំភាពរីករាយជូនពុកម៉ែបងប្អូនរាំកម្សាន្តជុំគ្នា រៀងរាល់ចុងសប្តាហ៍ ជាមួយនិងការប្រគំតន្រ្តីដ៏អស្ចារ្យ អមជាមួយការសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត ត្រៀមនឹងទៅអង្រួញឆាកតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកមេឃរញ្ជួយដីតាមការសន្យា ពីព្រោះតាមលឺដំណឹងថា បងប្អូនអ្នក កំពង់ស្ពឺ សប្បាយចូលឆ្នាំមិនទាន់អស់ចិត្តទេ ។

សម្រាប់អ្នកដែលចង់ចូលរួមទស្សនា គឺចូលរួមដោយឥតគិតថ្លៃ ជាពិសេសហ្វេនហ្វេនដែលចង់ទៅកម្សាន្តរាំសប្បាយជុំគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERTគឺដឹងតែសប្បាយហើយ ពីព្រោះព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យនេះ នឹងរៀបចំឡើងរយៈ២ថ្ងៃឯណោះ៕