កម្ពុជា-ចិន បើកកិច្ចពិភាក្សា ជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍លើវិស័យចម្រុះ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បើកកិច្ចពិភាក្សា ជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍លើវិស័យចម្រុះឱ្យកាន់តែប្រសើរ សំដៅឈានទៅជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកសាស្រ្តាចារ្យ JIANG Chuanhai ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនខាងកើត (ECUST) ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ។

នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានលើកឡើងពីតួនាទីដ៏សំខាន់នៃវិស័យអប់រំ និងស្រាវជ្រាវ ក្នុងការជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍន៍លើវិស័យចម្រុះ ការជំរុញការងារការទូតសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានបានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងកម្ពុជា-ចិន និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕  អត្ថបទ៖ហ្សាលីន