ការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកំណត់​នៅថ្ងៃទី០៩ ខែកញ្ញា

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមការប្រកាសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (លិខិតលេខ ១៤៨៧ ចុះកាលបរិច្ឆេទថ្ងៃទី ២៣ ឧសភា ២០២៥) អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
default

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាន សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។

ការកំណត់ពេលវេលានេះបង្ហាញពីការបន្តផ្តោតលើបទពិសោធន៍អ្នកដំណើរ ដោយភាគីពាក់ព័ន្ធទាំងអស់កំពុងប្រើពេលបន្ថែមនេះដើម្បីពង្រឹងការរៀបចំ និងស្វាគមន៍អ្នកដំណើរ។

អាកាសយានដ្ឋានអន្តរជាតិតេជោទន្ទឹងរង់ចាំស្វាគមន៍អ្នកដំណើរមកពីទូទាំងប្រទេស និងជុំវិញពិភពលោក។​

default