កម្ពុជា-ចិន បើកកិច្ចពិភាក្សា ជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍លើវិស័យចម្រុះឱ្យកាន់តែប្រសើរ សំដៅឈានទៅជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកសាស្រ្តាចារ្យ JIANG Chuanhai ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនខាងកើត (ECUST) ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ។
នៅក្នុងជំនួបខាងលើ ភាគីទាំងពីរបានលើកឡើងពីតួនាទីដ៏សំខាន់នៃវិស័យអប់រំ និងស្រាវជ្រាវ ក្នុងការជំរុញកំណើនពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍន៍លើវិស័យចម្រុះ ការជំរុញការងារការទូតសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានបានសម្តែងនូវការអបអរសាទរចំពោះទំនាក់ទំនងកម្ពុជា-ចិន និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន


