ក្បាច់គុនល្បុក្កតោកម្ពុជា និងសៅលីងចិន នឹងសម្តែងរួមគ្នានៅមុខអង្គរ» នាព្រឹកស្អែកនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុណសៅលីងរបស់ចិន នឹងសម្តែងរួមគ្នានៅនៅមុខអង្គរ» នាព្រឹកថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦ ស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថាយជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង​ ១,០០០នាក់។

សូមជម្រាបជូនថា ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ជាមួយការសម្ដែងក្បាច់គុនថាយជី និងកុងហ្វូ រួមជាមួយគុនល្បុក្កតោ យុទ្ធគុនខម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណខាងជើងប្រាសាទបាយ័នដែលជាទីឋានប្រវត្តិសាស្រ្តដ៏រុងរឿង និងស្រស់ស្អាតរបស់កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរចិន និងអន្តរជាតិមកទស្សនាស្វែងយល់ និងទទួលនួវបទពិសោធពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសអំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាដែលមានអាយុកាលយូរលង់ណាស់មកហើយ៕ អត្ថបទ៖ ហ្សាលីន