(ភ្នំពេញ)៖ សម្រាប់ខែឧសភា ឆ្នាំ២០២៦នេះ បុរី មេគង្គ លែន (Mekong Land) បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រូម៉ូសិនដ៏ធំបំផុតសម្រាប់ការលក់ពាក់កណ្ដាលឆ្នាំ «Mid-Year Big Promotion» ដែលនឹងពាំនាំអត្ថប្រយោជន៍ដ៏អស្ចារ្យជូនដល់អតិថិជនដែលមានបំណងក្លាយជាម្ចាស់គេហដ្ឋានប្រណិត។
ក្នុងខែឧសភានេះ អតិថិជនដែលជ្រើសរើសទិញ វីឡាភ្លោះ (Twin Villa) នឹងទទួលបានរថយន្តអគ្គិសនីទំនើបស៊េរីថ្មី JETOUR T1 PHEV ភ្លាមៗ ដែលជាការផ្ដល់ជូនបន្ថែមដែលមិនធ្លាប់មានពីមុនមក សម្រាប់ការរស់នៅប្រកបដោយប្រណិតភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។
បន្ថែមពីលើនេះ បុរី មេគង្គ លែន ក៏ផ្តោតលើភាពងាយស្រួលរបស់អតិថិជនផងដែរ ដោយផ្ដល់លក្ខខណ្ឌពិសេសរួមមាន៖
- ផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅភ្លាមៗ
- កម្ចីរហូតដល់ ៣០ឆ្នាំ
- ទទួលបានឱកាសឈ្នះរង្វាន់រថយន្ដទំនើប Rolls-Royce

បុរី មេគង្គ លែនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។
សូមប្រញាប់ឡើង! កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានលម្អិត និងការអញ្ជើញទៅទស្សនាផ្ទះគំរូ ព្រមទាំងទីតាំងគម្រោងផ្ទាល់ សូមទំនាក់ទំនងទៅកាន់ បុរី មេគង្គ លែន ឥលូវនេះ។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland,
ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7




