Mid Year Big Promotion ពី បុរី មេគង្គ លែន! ទិញវីឡាភ្លោះឥលូវនេះនឹងទទួលបានរថយន្តអគ្គិសនី JETOUR T1 PHEV ភ្លាមៗ!

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ សម្រាប់ខែឧសភា ឆ្នាំ២០២៦នេះ បុរី មេគង្គ លែន (Mekong Land) បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រូម៉ូសិនដ៏ធំបំផុតសម្រាប់ការលក់ពាក់កណ្ដាលឆ្នាំ «Mid-Year Big Promotion» ដែលនឹងពាំនាំអត្ថប្រយោជន៍ដ៏អស្ចារ្យជូនដល់អតិថិជនដែលមានបំណងក្លាយជាម្ចាស់គេហដ្ឋានប្រណិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខែឧសភានេះ អតិថិជនដែលជ្រើសរើសទិញ វីឡាភ្លោះ (Twin Villa) នឹងទទួលបានរថយន្តអគ្គិសនីទំនើបស៊េរីថ្មី JETOUR T1 PHEV ភ្លាមៗ ដែលជាការផ្ដល់ជូន​បន្ថែមដែលមិនធ្លាប់មានពីមុនមក សម្រាប់ការរស់នៅប្រកបដោយប្រណិតភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ។

បន្ថែមពីលើនេះ បុរី មេគង្គ លែន ក៏ផ្តោតលើភាពងាយស្រួលរបស់អតិថិជនផងដែរ ដោយផ្ដល់លក្ខខណ្ឌពិសេសរួមមាន៖

  • ផ្ទះសាងសង់រួច ១០០% អាចចូលរស់នៅភ្លាមៗ
  • កម្ចីរហូតដល់ ៣០ឆ្នាំ
  • ទទួលបានឱកាសឈ្នះរង្វាន់រថយន្ដទំនើប​ Rolls-Royce

បុរី មេគង្គ លែនជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាស៊ីកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។

គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយផ្ដោតលើគុណភាព និងប្រណិតភាពជាចំបង។ ការផ្ចិតផ្ចង់នៃស្ថាបត្យកម្ម សំណង់ និងទឹកដៃល្អ សម្រិតសម្រាំងបាននូវគេហដ្ឋានប្រណិតទាន់សម័យ ផ្ដល់នូវផាសុកភាព សុវត្ថិភាព ភាពស៊ីវិល័យ និងការរស់នៅទាន់សម័យ ជូនដល់គ្រប់អតិថិជន។

សូមប្រញាប់ឡើង​!​ កុំឱ្យឱកាសដ៏កម្រនេះកន្លងផុតទៅ!​ សម្រាប់ព័ត៌មានលម្អិត និងការអញ្ជើញទៅទស្សនាផ្ទះគំរូ ព្រមទាំងទីតាំងគម្រោងផ្ទាល់ សូមទំនាក់ទំនងទៅកាន់ បុរី មេគង្គ លែន ឥលូវនេះ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/MekongLand_Hotline

ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline
ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7