ក្រុមហ៊ុន Mercedes ប្រកាសប្រមូលរថយន្តជាង ១៤ ម៉ឺនគ្រឿងនៅអាមេរិកមកជួសជុលវិញ ដោយបញ្ហាអេក្រង់

អន្តរជាតិ

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA) បាននិយាយនៅថ្ងៃទី៨ ខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes-Benz កំពុងប្រមូលរថយន្តចំនួន ១៤៤ ០៤៩ គ្រឿងនៅសហរដ្ឋអាមេរិក ត្រលប់មកជួសជុលវិញ ដោយសារតែបញ្ហាអេក្រង់បង្ហាញ (Display)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម NHTSA បានបង្ហាញឲ្យដឹងថាទៀតថា ជុំវិញការប្រមូលរថយន្តត្រលប់មកវិញ របស់ Mercedes-Benz សារនេះ រួមមានម៉ូដែល AMG Gt, C-Class, E-Class, SL, CLE និង GLC ស៊េរីឆ្នាំ២០២៤-២០២៦ មួយចំនួន ផងដែរ។

ទន្ទឹមនឹងនេះ អង្គភាពគ្រប់គ្រងព័ត៌មានកម្សាន្ត ដែលទទួលខុសត្រូវចំពោះមុខងាររុករក និងពហុមេឌា បានបង្ហាញនិយាយផងដែរ ជុំវិញបញ្ហានេះ នឹងធ្វើឲ្យអេក្រង់បង្ហាញ នៅក្នុងរថយន្តដែលមានបញ្ហាខាងលើ អាចនឹង Reset ឡើងវិញ ខណៈពេលដែលរថយន្តកំពុងដំណើរការ ហើយបណ្តាលឲ្យអេក្រង់នោះបង្ហាញចេញផ្ទៃទទេរ។

ជម្រាបជូនផងដែរថា អ្នកតំណាងចែកចាយរបស់ក្រុមហ៊ុន Mercedes-Benz នឹងធ្វើបច្ចុប្បន្នកម្មវិធីថ្មី ដល់រថយន្តរបស់អតិថិជនដែលមានបញ្ហា ដោយពុំមានគិតថ្លៃសេវាអ្វីទាំងអស់។ នេះបើតាមទីភ្នាក់ងារ NHTSA៕​