លោក ត្រិញ វ៉ាន់ក្វៀត នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដាក់គូរ៉ោនផ្កា គោរពវិញ្ញាណក្ខន្ត ស្តូបមិត្តភាព កម្ពុជា-វៀតណាម ។

លោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូជាន់បក្សកុម្មុយនីស្តវៀតណាម។

សូមរម្លឹកថា ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្លាប់បានពិភាក្សាលើគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ លោក Le Minh Hung នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅ កាលថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦៕ អត្ថបទ៖ហ្សាលីន


