កូនប្រុសច្បងប្រធានក្រុមហ៊ុន Samsung ត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់ ក្រោយបញ្ចប់កាតព្វយោធា

អន្តរជាតិ

លោក Lee Jee Ho កូនប្រុសច្បងរបស់លោក Lee Jae Yong ដែលជាប្រធានក្រុមហ៊ុន Samsung Electronics ត្រូវបានចាត់តាំងឲ្យកាន់នៅកងនាវា Mine-Amphibious Flotilla Five របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ក្នុងនាមជាមន្ត្រីបកបែ្រភាសា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមកាសែត Korea JoongAng Daily បានបង្ហាញថាកងនាវាចម្បាំងនេះដំណើរការដោយផ្ទាល់ក្រោមបញ្ជាការកងនាវាសាធារណរដ្ឋកូរ៉េ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសំអាតមីន និងប្រតិបត្តិការលើផ្ទៃសមុទ្រ។

យ៉ាងណាមិញ លោក Lee Jee Ho អាយុ ២៥ឆ្នាំ នឹងត្រូវផ្តល់តួនាទីជាមន្ត្រីបកប្រែភាសា សម្រាប់មេបញ្ជាការក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាជាមួយកងកម្លាំងបរទេស និងបកប្រែឯកសារទាក់ទងនឹងចារកម្ម។

គួរឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics បានប្រកាសកាលពីខែកញ្ញា ឆ្នាំមុនថា លោក Lee បានសុខចិត្តលះបង់សញ្ជាតិអាមេរិករបស់ខ្លួន នៅពេលដែលរូបនេះ ស្ម័គ្រចូលបម្រើយោធា។ នេះបើយោងតាមរបាយការណ៍របស់ The Korea Times។

ជម្រាបជូនថា លោក Lee គឺជាកូនប្រុសរបស់លោក Lee Jae Yong ប្រធានក្រុមហ៊ុន Samsung និងលោកស្រី Lim Se Ryung អនុប្រធានក្រុមហ៊ុន Daesang Group ដែលជាក្រុមហ៊ុនម្ហូបអាហារដ៏ធំរបស់កូរ៉េខាងត្បូង។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ១៩៩៨ ហើយបានលែងលះគ្នានៅឆ្នាំ២០០៩ ដោយមានកូនពីរនាក់៕​