JETOUR CAMBODIA បើកសម្ពោធសាខាចែកចាយបន្តបន្ថែមទៀត នៅខណ្ឌទួលគោក ដើម្បីបំពេញតម្រូវការអតិថិជន អោយកាន់តែល្អប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបជាមួយសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លា និងប្រជាប្រិយភាពដែលកំពុងកើនឡើងជាលំដាប់ពី សំណាក់អ្នកប្រើប្រាស់រថយន្ត JETOUR នៅក្នុងប្រទេសកម្ពុជា JETOUR CAMBODIA មានមោទនភាពក្នុងការប្រកាស បើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តថ្មីស្រឡាងមួយទៀត ដែលជាតំណាងសាខាចែកចាយបន្តនៅខណ្ឌ ទួលគោក​ ជាទីតាំងយុទ្ធសាស្ត្រនៃតំបន់ពាណិជ្ជកម្មដ៏មមាញឹកក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧស​ភា ឆ្នាំ២០២៦។​ ពិធីបើកសម្ពោធជាផ្លូវការតំណាងចែកចាយបន្តនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ អ្នកឧកញ៉ា ជាម ​ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេ អិន អិន ​គ្រុប ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងដៃគូ សារពត៌មាន អ្នកផលិតមាតិការរថយន្តជាច្រើនកុះករ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាខាថ្មីនេះស្ថិតនៅតាមបណ្តោយ ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដើម្បីផ្តល់នូវបទពិសោធន៍នៃការសាកល្បងបើកបរ និងផ្តល់សេវាប្រឹក្សាព័ត៌មានរថយន្តទៅកាន់អតិថិជនអោយកាន់តែមាន ភាពងាយស្រួល និង ចំណេញពេលវេលា។ ការពង្រីកសាខាថ្មីនេះ ជាសាក្ខីភាពបញ្ជាក់ពីភាពជោគជ័យ និងការទទួលស្គាល់ យ៉ាងទូលំទូលាយលើគុណភាព និងគុណតម្លៃនៃរថយន្ត JETOUR ក្នុងទីផ្សារកម្ពុជា។

នៅក្នុងពិធីសម្ពោធអគារតាំងបង្ហាញ រថយន្តសាខាថ្មីនេះ អ្នកឧកញ៉ា​ ជាម ឃុនណាត បានមានប្រសាសន៍ថា “ការបើកសម្ពោធសាខាចែកចាយបន្តនៅខណ្ឌ ទួលគោកនេះ គឺជាជំហានថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រពង្រីកបណ្តាញរបស់Jetour Cambodia ដែលយើង មិនមែនមានត្រឹមតែសាខាថ្មីនេះមួយនោះទេ Jetour Cambodia បានប្រកាសស្វែងរកដៃគូសហការ ក្លាយជាតំណាង ចែកចាយបន្តទាំង ២៤ ខេត្តក្រុង។ អ្វីដែលកាន់តែពិសេសនោះ ពួកយើងត្រៀមរៀបចំសម្ពោធមជ្ឍមណ្ឌលសេវាកម្ម ជួសជុលរថយន្តដ៏ធំមួយទៀត KNN Service Center នៅបណ្តោយផ្លូវជាតិ៦A។ យើងចង់ឱ្យអតិថិជន JETOUR ទាំងអស់មានអារម្មណ៍ថា យើងនៅក្បែរពួកគាត់ជានិច្ច ដើម្បីផ្តល់នូវទំនុកចិត្ត និងសេវាកម្មដែលល្អបំផុត។ ​”

លើសពីការលក់រថយន្ត JETOUR CAMBODIA ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរដ៏ឆ្លាតវៃ សម្រាប់ទីផ្សារកម្ពុជា។ ក្នុងនោះដែរ ម៉ូឌែលដែលប្រើប្រាស់បច្ចេកវិទ្យា អគ្គិសនី លាយសាំងដែលមានការសន្សំសំចៃខ្ពស់ មានដូចជា​ T1 PHEV, T2 PHEV , G700 និងម៉ូឌែលថ្មីៗជាច្រើនទៀត ដែលនឹងមកដល់ទីផ្សារកម្ពុជាក្នុងពេល ឆាប់ៗនេះ។

KNN Service Center គឺជាមជ្ឍមណ្ឌលសេវាកម្មជួសជុលរថយន្តដែលបំពាក់មកជាមួយឧបករណ៍ជួសជុលទំនើបឈាន មុខគេ  High Tech scannerស៊េរីចុងក្រោយគេ ក៏ដូចជាក្រុមជាងបច្ចេកវិទ្យាប្រកបដោយវិជ្ជាជីវៈ ទទួលបានការបណ្តុះ បណ្តាលពីបរទេស បន្ទប់រង់ចាំធំទូលាយ ប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មទទួលស្វាគមន៍ដ៏រួសរាយរាក់ទាក់។ 

JETOUR CAMBODIA សូមគោរពអញ្ជើញអតិថិជនទាំងអស់អញ្ជើញមកទស្សនាទីតាំងថ្មីរបស់យើង ដើម្បីស្វែងយល់ពី រថយន្តក្នុងក្តីស្រមៃ និងទទួលយកការផ្តល់ជូនពិសេសៗក្នុងឱកាសនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសាខាទួល​គោក សូមទំនាក់ទំនងមកកាន់លេខ៖ 068 80 62 62។

ទីតាំង៖ https://maps.app.goo.gl/KkG68hp8cUaEvdfF8?g_st=ic

សម្រាប់ព័ត៌មានចង់ក្លាយជាតំណាងចែកចាយបន្ត សូមទំនាក់ទំនងមកកាន់លេខ៖ 081 513 513

“JETOUR CAMBODIA នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN CAMBODIA”