មហាសំណាងរដូវកាលទី ៤ របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី រកឃើញម្ចាស់រថយន្ត Ford Ranger  ម៉ូតូ Honda Dream ៤០ គ្រឿង និងទូរសព្ទដៃ២០០គ្រឿងហើយ​!

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ កម្មវិធីចាប់រង្វាន់ “មហាសំណាង” របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី ៤ បានប្រព្រឹត្តិទៅយ៉ាងអធិកអធម នៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏រំភើបនេះ កាន់តែមានភាពពិសេស ដោយមានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី។ ក្នុងឱកាសនោះ លោកក៏បានអញ្ជើញទស្សនាការប្រកួតប្រដាល់គុនខ្មែរ និងផ្ដល់កិត្តិយសឡើងចាប់រង្វាន់ធំដោយផ្ទាល់ដៃ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងបំផុតពីក្នុងធុងសន្លឹកឆ្នោតរាប់ម៉ឺនសន្លឹក។

បន្ទាប់ពីបានស្វែងរកម្ចាស់រង្វាន់រថយន្ត Ford Ranger ស៊េរីថ្មី, ម៉ូតូ Honda Dream និងទូរស័ព្ទ Samsung ជាច្រើនគ្រឿងក្នុងរដូវកាលមុនៗរួចមក ពេលនេះមហាសំណាងរដូវកាលទី ៤ បានរកឃើញម្ចាស់រង្វាន់ធំពិតប្រាកដហើយ៖
ម្ចាស់រថយន្ត Ford Ranger ស៊េរីថ្មី៖ បានទៅលើអតិថិជនឈ្មោះ យឺន ផាត មកពីខេត្តកណ្តាល។

ម្ចាស់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ៤០ រូប៖ ទូរទាំងខេត្តក្រុង។

ម្ចាស់ទូរសព្ទដៃ Samsung ជាច្រើនសន្ធឹកសន្ធាប់ចំនួន២០០គ្រឿង។

ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី គឺជាមោទនភាពរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវស្មារតី “ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ”។ ក្រៅពីការផ្ដល់ជូនសំណាងដល់អតិថិជន ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម តាមរយៈការឧបត្ថម្ភថវិកា និងសម្ភារៈនានា ជាក់ស្ដែងដូចជាការគាំទ្រដល់វីរកងទ័ពនៅតាមខ្សែបន្ទាត់ព្រំដែននាពេលថ្មីៗនេះជាដើម។

ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង មិនត្រឹមតែមានការចាប់ឆ្នោតផ្សងសំណាងតាមសន្លឹកប័ណ្ណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានរង្វាន់ “លុយសុទ្ធ” នៅក្នុងបាវស៊ីម៉ងត៍ផ្ទាល់តែម្ដង ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការឈ្នះរង្វាន់ភ្លាមៗ។

ឱកាសសំណាងនៅតែមានបន្ត!ការចាប់ឆ្នោតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី នឹងនៅតែបន្តរៀបចំជូនអតិថិជនជាហូរហែ។ ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ បន្តគាំទ្រប្រើប្រាស់ និងបំពេញឈ្មោះ អាសយដ្ឋានលើសន្លឹកឆ្នោត រួចយកទៅដាក់ក្នុងធុងឆ្នោតនៅតាមដេប៉ូចែកចាយស៊ីម៉ងត៍ អូដ្ឋ និងស៊ីម៉ងត៍ វី ទូទាំងប្រទេស ដើម្បីមានឱកាសក្លាយជាម្ចាស់រថយន្ត និងម៉ូតូស៊េរីថ្មីនៅវគ្គបន្តបន្ទាប់។

ស៊ីម៉ងត៍អូដ្ឋ ជាប់ធន់តជំនាន់!