Elon Musk ដឹកដៃកូនប្រុសម្នាក់ ក្នុងចំណោម ១៤រូប ទៅចូលរួមកិច្ចប្រជុំធំ នៅចិន

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញមុខកូនប្រុសរបស់ខ្លួនម្នាក់ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ អំឡូងដំណើរទេស្សនកិច្ចរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Musk បានដឹកដៃកូនប្រុសរបស់លោកម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា X Æ A-Xii Musk មានអាយុ ៦ឆ្នាំ ដែលជាកូនរបស់លោក ជាមួយអតីតមិត្តស្រី តារាចម្រៀង Crimes ទៅកាន់សាលប្រជុំ Great Hall of People ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអមប្រធានាធិបតី លោក ដូណាល់ ត្រាំ មកកាន់ប្រទេសចិន។

យ៉ាងណាមិញ Æ A-Xii Musk គឺជាកូនម្នាក់ ក្នុងចំណោមកូនៗរបស់លោក Musk ដទៃទៀតដែលមានចំនួនរហូតដល់ ១៤ នាក់ឯណោះ ជាមួយម្តាយផ្សេងៗ គ្នា។

បើតាមគេហទំព័រ Hollywood Life បានចុះផ្សាយថា លោក Elon Musk បានរៀបការជាមួយអ្នកនិពន្ធជនជាតិកាណាដាលោកស្រី Justin Wilson នៅក្នុងឆ្នាំ២០០០ ហើយត្រូវបានលែងលះគ្នានៅឆ្នាំ២០០៨ អំឡុងពេលនោះពួកគេមានកូនជាមួយគ្នាដល់ទៅ ៥នាក់ តែជាអកុសលកូនដំបូងរបស់អ្នកទាំងពីរ ក៏ត្រូវបានបាត់បង់ជីវិតបន្ទាប់ពីកើតបានរយៈពេល ១០សប្តាហ៍។ តែទោះបីជាយ៉ាងណានៅឆ្នាំ២០០៤ អ្នកទាំងពីរមានកូនភ្លោះចំនួនពីរនាក់ និងមានកូនភ្លោះរហូតដល់ទៅបីនាក់ថែមទៀតនៅឆ្នាំ២០០៦ ។

បន្ទាប់ពីលែងលះលោក Elon Musk ក៏បានរៀបការជាមួយតារាសម្តែងស្រី Talulah Riley ដល់ពីរលើកពោលអាពាហ៍ពិពាហ៍ដំបូងមានរយៈពេលចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ហើយអាពាហ៍ពិពាហ៍លើកទីពីរគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ។ ថ្វីត្បិតថាបែបនេះមែន តែអ្នកទាំងពីរមិនមានកូនជាមួយនឹងគ្នានោះឡើយ។

ក្រោយមក លោកក៏មានកូនប្រុសស្រីបីនាក់បន្ថែមទៀត ជាមួយតន្ត្រីករជនជាតិកាណាដាដែលមានឈ្មោះថា Grimes ក្នុងនោះក៏រួមទាំង Æ A-Xii Musk ដែលលោក Musk បានបង្ហាញមុខនៅចិន ផងដែរ។ លើសពីនោះ លោក Elon Musk ក៏ទទួលបានកូនភ្លោះចំនួនពីរនាក់ជាលើកទីបី ជាមួយនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Neuralink អ្នកនាង Shivon Zilis ក្នុងឆ្នាំ២០២១ និងបន្តបង្កើតបានកូនពីររូបទៀត នៅឆ្នាំ២០២៤។

ក្រៅពីនោះ លោក Musk កាលពីពេលកន្លងទៅក៏ធ្លាប់មានរឿងអាស្រូវថាបានទាក់ទងជាមួយអ្នកកាសែតល្បីឈ្មោះ គឺអ្នកនាង Ashley St. Clair ហើយត្រូវបានគេរាយការណ៍ថាមានកូនម្នាក់ទៀតផងដែរ នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែហាក់មិនមានព័ត៌មានផ្លូវការណាមួយបានបញ្ជាក់ពីរឿងនេះនោះឡើយ៕​