មហាសេដ្ឋីកំពូលៗរបស់ពិភពលោក សុទ្ធសឹងតែរបូតលុយរាប់ពាន់លានដុល្លារ ដូចគ្នា

អន្តរជាតិ

ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតនៅលើពិភពលោក Elon Musk នៅសប្តាហ៍នេះ បានធ្លាក់ចុះមកនៅត្រឹម ២៤៨,៧ពាន់លានដុល្លារ ប៉ុណ្ណោះ បើធៀបទៅនឹងចំនួន ២៦៩,៨ពាន់លានដុល្លារ កាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ អ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault ក៏បានឃើញថាទំហំទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងសប្តាហ៍នេះ ធ្លាក់ចុះផងដែរ នៅត្រឹមចំនួន ១៩៣,១ពាន់លានដុល្លារ បើធៀបនឹងចំនួន ២០០,៧ពាន់លានដុល្លារ កាលពីសប្តាហ៍មុន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប ដោយផ្នែកតាមការចុះផ្សាយពីទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨,៧ពាន់លានដុល្លារ

2.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៣,១ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥១,៩ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៩ពាន់លានដុល្លារ

5.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១២០,២ពាន់លានដុល្លារ

6.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៩,៨ពាន់លានដុល្លារ

7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨,៨ពាន់លានដុល្លារ

8.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិប្រមាណ ១០៦,២ពាន់លានដុល្លារ

9.Segey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០៥,៤ពាន់លានដុល្លារ

10.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៧,៤ពាន់លានដុល្លារ៕