ឧកញ៉ា លីម ប៊ុណ្ណា អញ្ជើញទទួលដំណើរឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត និងរដ្ឋមន្ត្រី ២រូបទៀត ចុះទស្សនកិច្ច​នៅចម្ការតាខ្នា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លីម ប៊ុណ្ណា ស្ថាបនិក «ចម្ការតាខ្នា» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលដំណើរគណៈ​ប្រតិភូរបស់ រដ្ឋមន្ត្រី ៣ក្រសួងស្ថាប័ន ដែលអញ្ជើញចុះទស្សនកិច្ចនៅចម្ការតាខ្នា នៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈប្រតិភូដែលអញ្ជើញទៅទស្សនកិច្ចនៅចម្ការតាខ្នា រួមមាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។

គួររំឭកថា ចម្ការតាខ្នា (Chamka Ta Kna) របស់លោកឧកញ៉ា លីម ប៊ុណ្ណា ទំហំជិត ៧៥ហិកតា នៅខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រនៃការអនុវត្តកសិកម្មល្អ ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ចម្ការតាខ្នា កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅប្រទេស មន្រ្តីគ្រប់ជាន់ថ្នាក់ ដោយសារតែគំនិតច្នៃប្រឌិត ប្រកបដោយភាពប៉ិនប្រសព្វ។ ចម្ការតាខ្នា មានទីតាំងស្ថិតនៅរួមជាមួយ រីសត អិលប៊ីអិនកែងគោលស្ទោង (LBN Kengkul Stoung Resort) នៅតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចន្លោះគីឡូម៉ែត្រទី ២២៤ (កែងគោល) ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា លោកឧកញ៉ា លីម ប៊ុណ្ណា ស្ថាបនិកនៃ «ចម្ការតាខ្នា» គឺជាអគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប (LBN Group) ដែលជាក្រុមហ៊ុនបណ្ដុំទៅដោយអាជីវកម្មជាច្រើនរួមមាន អចលទ្រព្យ និងសំណង់, វិស័យកសិកម្ម និងឧស្សាហកម្ម, ការដឹកជញ្ជូន និងនាំចេញនាំចូល, ស្ថានីយប្រេងឥន្ធនៈ និងមីនីម៉ាត, ភោជនីយដ្ឋាន និងហាង​កាហ្វេ, សណ្ឋាគារ និងស្កាយបារ, ក្លឹបបាល់ទាត់, ម៉ាស្សា ស្បារ និងខេធីវី, រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍ និងសហគ្រាសកែច្នៃផ្លែឈើ៕