លោក ត្រាំ និយាយថាតៃវ៉ាន់មិនគួរប្រកាសពីឯករាជ្យនោះឡើយ

អន្តរជាតិ

បន្ទាប់ពីមានដំណើរទស្សនិច្ចទៅកាន់ប្រកាសចិនកាលពីពេលថ្មីៗនេះ​ ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថាតៃវ៉ាន់មិនគួរប្រកាសពីឯករាជ្យនោះឡើយ ហើយគួរតែបន្តរក្សាស្ថានភាពដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយទៀតថា ៖” “ខ្ញុំមិនចង់ឃើញភាគីណាមួយប្រកាសឯករាជ្យទេ។ ខ្ញូំមិនចង់ឲ្យការប្រយុទ្ធគ្នាកើតមានឡើងនោះឡើយ។ ខ្ញុំចង់ឱ្យទាំងតៃវ៉ាន់ និងចិនបន្ធូរបន្ថយស្ថានការណ៍តានតឹងទាំងនេះ”។

ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់មធ្យោបាយទាំងអស់ដើម្បីសម្រេចបាននូវការបង្រួបបង្រួមឡើងវិញ។

យ៉ាងណាមិញ ចំពោះសហរដ្ឋអាមេរិក បានប្តេជ្ញាគោរពគោលការណ៍ “ចិនតែមួយ” ហើយមិនគាំទ្រជាផ្លូវការចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ទេ ប៉ុន្តែជាទូទៅប្រទេសមហាអំណាចនេះ ក៏តែងតែបានចៀសវាងការប្រកាសជាសាធារណៈណាមួយ ប្រឆាំងនឹងឯករាជ្យភាពរបស់កោះនេះផងដែរ។

គួរឲ្យដឹងថា យោងតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលចុះហត្ថលេខាដោយប្រធានាធិបតី Jimmy Carter បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងក្នុងឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកមានកាតព្វកិច្ចគាំទ្រសមត្ថភាពការពារជាតិរបស់តៃវ៉ាន់។ តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែរក្សាជំហរមិនច្បាស់លាស់លើថាតើយោធារបស់ខ្លួននឹងធ្វើអន្តរាគមន៍ដើម្បីគាំទ្រកោះនេះឬអត់នោះឡើយ។

យ៉ាងណាមិញ លោក ត្រាំ បាននិយាយបន្ថែមទៀតថា ៖”យើងមិនចង់បានសង្គ្រាមទេ ហើយប្រសិនបើយើងរក្សាស្ថានភាពដើម ខ្ញុំគិតថាប្រទេសចិននឹងទទួលយកវា”។

គួរជម្រាបជូនថា ការអត្ថាធិប្បាយទាំងនេះបានកើតឡើងនៅពេលដែលលោក ត្រាំ បានវិលត្រឡប់មកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសចិន។ លោក បានសង្កត់ធ្ងន់ទៀតថា តៃវ៉ាន់គឺជាបញ្ហា “សំខាន់បំផុត” សម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងពេលជួបពិភាក្សារវាងមេដឹកនាំទាំងពីរនេះ៕​